“Chheu Chett T’bett Oss Dei” a Poem in Khmer by Sam Vichea

KI Media

Sunday, July 04, 2010

ខ្ញុំមានមោទនភាពដែលបានកើតជាពូជខែ្មរ​ និពន្ថដោយពូជខ្មែរ Poem by Pouch Khmer

Originally Posted at: The Son Of the Khmer Empire

May 25,2010 at 5:27 pm

ឪកូនខែ្មរអើយ កុំភ្លេចទឹកដី​​                           សូមខែ្មរប្រុសស្រី ឃ្មាតឃ្មីការពារ
ដីកេរ្ដិ៍មរតក ខែ្មរទាំងអស់គ្នា                          កុំឲ្យពួកមារ វាមកឈ្លានពាន

ពូជខែ្មរមានសាសន៍ ឃើញច្បាស់ប្អូនបង      ជាតិខ្មែរមិនឆ្កង មានចិត្ដជាទាន
រក្សាវប្បធម៌ កូនខែ្មរគ្រប់ប្រាណ                      ពួកចោរសាមាន្យ វាហ្នឹងរាថយ

ខែ្មរស្រលាញ់ខែ្មរ ប្រែជាប្រយោជន៍             ខែ្មរមិនអសោចន៍ ខែ្មរមិនចុះខ្សោយ
កុំជឿបង្វែ ប្រយ័ត្នថ្លោះថ្លូយ                            ជាតិខ្មែរតែមួយ ជឿខែ្មរដូចគ្នា

ខែ្មរចេះជួយខែ្មរ ទើបខែ្មរចំរើន                     ជាតិខែ្មរយើងកើន ទូទាំងកម្ពុជា
ខែ្មរមិនសាមគ្គី ពិតជាចាញ់មារ                    ខែ្មរជួបវេទនា​​​​​​​​ ដូចសព្វថ្ងៃនេះ

បើខ្មែរចេះយល់​​​​​​​ ​​ ​​​​​​​​​​​​ ដល់តម្លៃមខ្លួន                នោះពួកសៀមយួន​ មិនហ៊ានជាន់ជិះ
សូមខ្មែរគ្រប់រូប ទូទាំងប្រទេស                  កុំបីប្រហេះ​​ ​ ប្រយ័ត្នបាត់កេរ្ដិ៍

យើងជាតិខេមរា ដូនតាសាងទុក              ដីកេរ្ដិ៍ឪពុក ​ ជួយរក្សាថែ
កុំជឿអ្នកផ្សេង ក្រៅពីជាតិខែ្មរ                   កុំជឿបង្វែ នាំខែ្មរវិនាស

បើខែ្មរជឿខែ្មរ ខែ្មរពិតគង់្វង់                          ខែ្មរមិនលិចលង់ ខែ្មរមិនព្រាត់ប្រាស់
បើខ្មែរគ្រប់រូប ខំប្រឹងខ្នែងខ្នះ                      ខែ្មរទាំងក្មេងចាស់ បានផុតទម្និញ

លើទឹកដីខែ្មរ ត្រូវខែ្មររស់នៅ                       មិនម៉ែនសត្រូវ រស់នៅទៅវិញ
យួនមានសិទ្ធិ៍ធំ ដេញខែ្មរឲ្យចេញ             ខែ្មរសែនទម្និញ រស់ក្រោមអាណា

ខែ្មរជាម្ចាស់ដី ប្រុសស្រីគ្មានសិទ្ធិ៍               រស់មានកម្រត់ ជាតិខែ្មរខ្លោចផ្សា
យួនរទេស រស់ដោយរដ្ឋា                            ឯជាតិខេមរា រដ្ឋាសម្លាប់

នឹកឡើងហួសចិត្ដ អាណិតឈាមខែ្មរ         យួនវាយដូចឆ្កែ ជាតិខែ្មរចុះអាប់
បើជឿយួនខ្លាំង មិនយូរខែ្មរស្លាប់                  មិនយូរមិនឆាប់ ស្លាបអស់ពូជខែ្មរ។

“Knong Pteah Kakvei Mday Chea Muoy” a Poem in Khmer by Yim Guechsè

KI Media

May 09,2010 at 4:23 pm


“Teuk Tè” a Poem in Khmer by Sék Serei​​ ទឹកតែកំណាព្យខែ្មរ

KI Media

April 30, 2010 at 8:56 pm


១៧មេសាថៃ្ងព្រាត់ប្រាស

Written by KI Media

April 17, 2010 at 11:22 am

A Poem in Khmer by Hin Sithan

កំណាព្យៈ​​​​ច្បាប់និងក្រោកឡើងខ្មែរអើយ!

Written by The Son Of the Khmer Empire

December 19, 2009 at 9:03 am

សូមសប្បាយរីករាយនិងកំណាព្យរិះគន់និងស្នេហាជាតិ​​​របស់កវី​​កំណាព្យ​ខ្មែររបស់យើងៈសូមចុចលើចំណងជើងខាងក្រោមដើម្បីទាញយកអត្ថបទកំណាព្យៈ

  1. ច្បាប់​ច្បាប់ច្បាប់
  2. ក្រោក​ឡេីង​ខែ្មរ​អេីយ